Khmer-Bio welcome to value visitor that always support our website.u can find and share something here .

ពិសោធន៍ៈ


ការប្រើប្រាស់មីក្រូទស្សន៍

1. វត្ថុបំណង
            សង្កេតវត្ថុពិសោធន៍ដោយមីក្រូទស្សន៍
2. សំភារៈ
            កន្ត្រៃ ក្រដាសកាសែតឬអក្សរពុម្ភ បំពង់បន្តក់ទឹក បន្ទះកញ្ចក់ បន្ទះកញ្ចក់ស្តើង កូនតង្កៀប មីក្រូទស្សន៍ សរសៃអំបោះពណ៌ក្រហម និងពណ៌ស
3.ដំណើរការ
            .របៀបទី 1
·           កាត់អក្សរពុម្ភមួយ “e” ចេញពីក្រដាសកាសែត
·           បន្តក់ទឹកមួយតំណក់ចំកណ្តាលបន្ទះបញ្ចក់ ប្រើតង្កៀបចាប់យកអក្សរ “e” ដាក់ក្នុងតំណក់ទឹក ដោយយកមុខអក្សរឡើងលើ ដាក់បន្ទះកញ្ចក់ស្តើងឲ្យកើតជាមុំ 45º ជាមួយបន្ទះកញ្ចក់ដែល មានអក្សរនោះ ហើយបន្ទាប់វាយឺតៗគ្របពីលើតំណក់ទឹកនោះ ធ្វើយ៉ាងណាកុំឲ្យមានពពុះខ្យល់ ប្រសិនបើមានត្រូវធ្វើម្តងទៀត
·           យកបន្ទះកញ្ចក់កៀបក្រោមរ៉ឺស័រលើថាមីក្រូទស្សន៍ ដើម្បីឲ្យតួអក្សរឈមមុខមករកយើង និងស្ថិត នៅចំប្រហោងមូលដែលនៅចំកណ្តាលថាស កែសម្រួលកញ្ចក់ទេរដើម្បីឲ្យពន្លឺចាំងចាំអក្សរ
·           មើលមីក្រូទស្សន៍ពីចំហៀង មួលវីសធំដើម្បីបន្ទាបអុបសិចទីបលេខតូចយឺតៗរហូតដល់ជិត បន្ទះកញ្ចក់ឬវត្ថុពិសោធ ពិនិត្យតាមអូគុយលែដោយបើកភ្នែកទាំងពីរ មួលដំឡើងបំពង់អូគុយ ដែលរហូតដល់យើងមើលឃើញអក្សរ
·           មួលវីសតូច ដើម្បីសម្រួលគំហើញរូបភាពពិតឲ្យបានច្បាស់ គួរអ្វីដែលយើងមើលឃើញ
·           ឆ្លុះមើលតាមអូគុយលែ រំកិលបន្ទះកញ្ចក់យឺតៗទៅស្តាំឬឆ្វេងធ្វើយ៉ាងណា ឲ្យមើលវត្ថុពិសោធ នោះឃើញច្បាស់
·           បង្វិលអុបសិចទីបលេខធំនៅពីលើកន្លែងនោះ យកចិត្តទុកដាក់ពិនិត្យដោយប្រើវិសតូច ប៉ុណ្ណោះ។ គូរអ្វីដែលយើងមើលឃើញ
. របៀបទី២


ដាក់រូប



·           យកសរសៃរអំបោះទាំងពីរពណ៌ដាក់ខ្វែងគ្នានៅលើបន្ទះកញ្ចក់ រូចបន្តក់ទឹក
·           ពិនិត្យសរសៃរអំបោះដោយមីក្រូទស្សន៍ ជាមួយអុបទីបលេខតូច បន្ទាប់មកលេខធំ
ប្រៀបធៀបអ្វីដែលអ្នកបានឃើញជាមួយអុបសិចទីបទាំងពីរ
4. សន្និដ្ឋាន
. នៅពេលអ្នករំកិលបន្ទះកញ្ចក់ទៅឆ្វេងឬស្តាំ តើអក្សររំកិលដូចម្តេចដែរ?
. ជាមួយនឹងអុបសិចទីបលេខតូចនិងលេខធំ តើអ្នកឃើញមានការខុសគ្នាដូចម្តេចខ្លះ?
. តើអុបសិបទីបណាមួយដែលផ្តល់រូបភាពពិតរបស់សរសៃរអំបោះច្បាស់ជាងគេ ?

ពិសោធន៍ៈ ការធ្វើចំណែកថ្នាក់ស្លឹក

ស្លឹករុក្ខជាតិមានលក្ខណៈពិសេសមួយចំនួនគួរឲ្យកត់សំគាល់ដូចជាៈ

ដាក់រូប

1. វត្ថុបំណងៈ បង្ហាញពីររបៀបធ្វើចំណែកថ្នាក់ស្លឹករុក្ខជាតិ
2. សំភារៈ ស្លឹករុក្ខជាតិស្រស់ 10ប្រភេទ (តាមដែលអាចរកបាន) ក្រដាសផ្ទាំងធំ ជ័រកាវ ហ្វឺត
3. ដំណើរការ
·           សង្កេតស្លឹករុក្ខជាតិម្តងមួយៗយ៉ាងយកចិត្តទុកដាក់ ដោយពិនិត្យលើលក្ខណៈប្រហាក់ប្រហែល គ្នាផ្នែកទម្រង់ស្លឹក ការតម្រៀបរបស់ស្លឹក ទ្រនុងស្លឹក និងគែមស្លឹកជាដើម
·           ចែកស្លឹករុក្ខជាតិជាពីរក្រុម ដោយផ្អែកលើលក្ខណៈពិសេសរបស់វា (យ៉ាងហោចណាស់លក្ខណៈ មួយដូចគ្នា)
·           គូរដ្យាក្រាមហើយធ្វើកំណត់ត្រាពីចំណែកថ្នាក់នៅលើនោះ បិទស្លឹករុក្ខជាតិដោយកាវក្នែរការ ពណ៌នារបស់វា
·           ពិនិត្យមើលលក្ខណៈផ្សេងៗទៀតដែលអាចជួយអ្នកឲ្យចែកស្លឹករុក្ខជាតិជាក្រុមតូចៗបន្តទៀត ពណ៌នាលក្ខណៈ ពិសេសនៃក្រុមតូចៗទាំងនេះក្នុងដ្យាក្រាម ហើយបិទស្លឹករុក្ខជាតិនៅខាងក្រោម ការពណ៌នាលក្ខណៈ ពិសេសនៃក្រុមតូចៗទាំងនេះក្នុងដ្យាក្រាម ហើយបិទស្លឹករុក្ខជាតិនៅខាង ក្រោមការពណ៌នានេះ បន្តការពណ៌នាពីលក្ខណៈពិសេសថ្មីៗផ្សេងទៀតនិងបិទស្លឹករុក្ខជាតិ រហូតដល់ក្រុមនីមួយៗនៅសល់ស្លឹកតែមួយ
4. សន្និដ្ឋាន
            ពិនិត្យមើលដ្យាក្រាមស្លឹករុក្ខជាតិរបស់មិត្តរូមថ្នាក់ ពិភាក្សាលើកក្រុម លក្ខណៈដែលអ្នកគិត ថាប្រសើរបំផុត
ពិសោធន៍ៈ ការសង្កេតប្រូទីសទឹកសាប

1. វត្ថុបំណង
            សង្កេតលក្ខណៈប្រូទីសទឹកសាប
2. សំភារៈ
            ទឹកត្រពាំងឬទឹកថ្លុក បំពង់បន្តក់ បន្ទះកញ្ចក់ បន្ទះកញ្ចក់ស្តើង មីក្រូទស្សន៍
3. ដំណើរការ
·         បន្តក់ទឹកត្រពាំងមួយតំណក់ទៅលើបន្ទះកញ្ចក់ ហើយយកបន្ទះកញ្ចក់ស្តើងគ្របពីលើតំណក់ ទឹកនោះថ្នមៗ
·         ប្រើអុបសិចទីបលេខតូច ហើយរំកិលចុះឡើងរហូតដល់ឃើញរូបភាពប្រូទីសច្បាស់ បើត្រូវ ការអ្នកអាចប្រើអុបសិចទីបលេខធំដើម្បីពិនិត្យមើល

ដាក់រូប

4. សន្និដ្ឋាន
            ចូរគូររូបប្រូទីសទឹកសាបដែលអ្នកមើលឃើញ

ពិសោធន៍ៈ ឥទ្ធិពលរបស់ស្ករលើសកម្មភាពដំបែ

1. វត្ថុបំណងៈ សង្កេតពីឥទ្ធិពលរបស់ស្ករលើសកម្មភាពដំបែររួចទាញសេចក្តីសន្និដ្ឋានពីការពិសោធ នោះ
2. សំភារៈ ដបជ័រ 4 ប៉ោងប៉ោង4 ហ្វឺក ចង្កឹះ4 ស្ករ ម្សៅដំបែ ឬមេនំបុ័ង ទឹកក្តៅឧណ្ហៗ
. ដំណើរការ
·                យកហ្វឺតសរសេរលើដបទាំង4: A, B, C, D បន្ទាប់មកច្រកទឹកក្តៅឧណ្ឌៗ 0.50l ក្នុងដបទាំង 4 ស្មើៗគ្នា
·                ដាក់ស្ករក្នុងដប B C និងD ចំនួន25g
·                ដាក់ម្សៅដំបែ ចំនួន 6g ក្នុងដប A បន្ទាប់មកយកចង្កឹះកូរឲ្យសព្វ រួចដាក់ប៉ោងប៉ោងលើមាត់ ដបនោះឲ្យបានតឹងណែន
·                ធ្វើដូចចំណុចមូលខ្មៅទីបី ចំពោះដបB ហើយដប C ដាក់តំបែរ 50g និងដបD មិនចាំបាច់ដាក់ ម្សៅដំបែទេ រួចដាក់ដបទាំង4ទៅចំកន្លែងមានកម្ពៅក្តៅល្មម
·                រយៈពេល5 ម៉ោងក្រោយមកធ្វើការសង្កេត ហើយកត់ត្រានូវលក្ខណៈខុសគ្នារវាងប៉ោងប៉ោងនៅ លើដបទាំង4 ដាក់ក្នុងតារាង ទុកពិសោធន៍នេះរយៈពេល24 ម៉ោងដើម្បីឲ្យឃើញលក្ខណៈខុស គ្នាកាន់តែខ្លាំង
ចំណាំៈ ប៉ោងប៉ោងមុននឹងយកទៅដាក់លើមាត់ដប ត្រូវផ្លុំឬទាញឲ្យវែងសិន
តារាងទិន្នន័យ
ដប
ការទស្សន៍ទាយ
ការសង្កេត
A: ដំបែសុទ្ធ 6g


B: ដំបែសុទ្ធ 6g និង ស្ករ 25g


C: ដំបែសុទ្ធ 50g និង ស្ករ 25g


B: ស្ករ 25g



ដាក់រូប

4. វិភាគ
            . តើប៉ោងប៉ោងណាខ្លះដែលប្រែប្រួលទំហំក្នុងរយៈពេលពិសោធន៍នេះ តើវាប្រែប្រួលយ៉ាង ដូចម្តេច ?
            . ចូរពន្យល់ថា ហេតុអ្វីបានជាដបខ្លះប៉ោងប៉ោងរីកធំ ដបខ្លះទៀតប៉ោងប៉ោងមិនមានការប្រែ ប្រួលទំហំទេ
5. សន្និដ្ឋាន
            . តើដំបែប្រើប្រាស់អ្វី ជាប្រភពអាហារ?
            . តាមរយៈពិសោធន៍នេះតើអ្នកយល់ដឹងខ្លះអំពីបែប ?

ពិសោធន៍ៈ សង្កេតជាលិកាសរសៃរនាំរបស់រុក្ខជាតិ

1. វត្ថុបំណងៈ
·         សង្កេតជាលិកាសរសៃរនាំរបស់រុក្ខជាតិ
·         បង្ហាញបាច់សរសៃរនាំរបស់រុក្ខជាតិ
2. សំភារៈ
            ល័ក្តក្រហម ដបល័រ ទឹក ត្រកួន 1-2 ទង

3. ដំណើរការ
·         យកទឹកប្រហែល 50ml និងល័ក្តក្រហមដាក់ក្នុងដបរួចកួរឬក្រឡុករហូតដល់ល័ក្តរលាយអស់។
·         យកត្រកួនដាក់ត្រាំក្នុងទឹកល័ក្តក្រហមនោះ
·         ទុករយៈពេល24ម៉ោង
·         កាត់ទងត្រកួនរួចសង្កេតជាលិកាសរសៃនាំ
ចំណាំៈ គ្រូអាចរៀបចំដំណើរការពិសោធនេះឲ្យបានហើយស្រេចមុនមួយថ្ងៃ
ដាក់រូប

4. វិភាគ
            ហេតុអ្វីបានជាសារធាតុខនិជ និងទឹកដែលស្រូបដោយឬសអាចឡើងទៅដល់ស្លឹកបាន
5. សន្និដ្ឋាន
            តាមរយៈពិសោធន៍នេះ តើអ្នកសង្កេតឃើញដូចម្តេច ចំពោះការស្រូបទឹកនិសារធាតុខនិជរបស់ រុក្ខជាតិ ?

ពិសោធន៍ៈ ការសង្កេតសរីរាង្គក្នុងរបស់ត្រី

1. វត្ថុបំណងៈ
            សង្កេតមើលសរីរាង្គផ្សេងៗក្នុងសារពាង្គកាយត្រី
2. សំភារៈ
            ត្រីក្អែករស់ ក្តារសម្រាប់វះសាច់ កូនកន្ត្រៃវះសាច់
3. ដំណើរការ
·         ពេលប្រើសំភារៈមុតស្រួចត្រូវប្រុងប្រយ័ត្ននិងត្រូវអនុវត្តតាមការណែនាំរបស់គ្រូអ្នក
·         យកត្រីដាក់នៅលើក្តារវះសាច់ បន្ទាប់មកយកផ្នែកខាងចុងនៃកូនកន្ត្រៃ ស៊កចូលតាមក្លួអាក់ ហើយកាត់ថ្នមៗពីក្លូអាក់ទៅដល់ផ្នែក គម្របស្រកី (ចំណុច3.3)
·         បន្ទាប់មកកាត់ពីក្លូអាក់ទៅកន្លែងខ្សែឆ្នូតចំហៀង រួចបន្តទៅដល់គម្របស្រកី (ចំណុច3.4) ចៀរយកសាច់ត្រីមួយផ្នែកនោះចេញដូចបង្ហាញក្នុងរូប (ចំណុច3.5)

ដាក់រូប
4. សន្និដ្ឋាន
            . ចូរសង្កេតមើលសរីរាង្គផ្សេងៗរបស់ត្រីដែលអ្នកអាចមើលឃើញក្នុងពេលពិសោធន៍
            . ចូរផ្ទៀងផ្ទាត់សរីរាង្គទាំងនេះជាមួយរូបភាពដែលបង្កាញក្នុងសៀវភៅ
ពិសោធន៍ៈ ការសង្កេតកោសិកាសត្វនិងកោសិការុក្ខជាតិ

1. វត្ថុបំណងៈ - សង្កេតផ្នែកផ្សេងៗរបស់កោសិកានិងធាតុកោសិកា
                          - ប្រៀបធៀបកោសិកាសត្វនិងកោសិការុក្ខជាតិ
2. សំភារៈ          - មីក្រូទស្សន៍ បន្ទះកញ្ចក់ បន្ទះកាត់កញ្ចក់ស្តើង ឈើចាក់ធ្មេញសំប៉ែត កូនតង្កៀប ចកន្ទុយឆ្កែ ទឹកមេទីឡែន
3. ដំណើរការ
. កោសិកា
·         យកកូនតង្កៀបដកយកកូនស្លឹកមួយដោយប្រុងប្រយ័ត្ន ចេញពីផ្នែកខាងក្រោមក្បែរត្រួយចក កន្ទុយឆ្កែ ដាក់ស្លឹកទាំងមូលក្នុងតំណក់ទឹកនៅលើបន្ទះកញ្ចក់ ហើយគ្របវាដោយបន្ទះកញ្ចក់ ស្តើង
·         ចូរសង្កេតមើលរូបផ្គុំកោសិកានៅក្នុងស្លឹកចកកន្ទុយឆ្កែដោយប្រើអុបសិចទីបលេខតូច បន្ទាប់ មកបង្វិលយកអុចសិចទីបលេខធំដើម្បីមើលឃើញក្លរ៉ូប្រាសច្បាស់ គូររូបកោសិកានេះ ហើយដាក់ចំណងជើងភ្នាសគ្រោង ក្លរ៉ូប្លាស និងផ្នែកផ្សេងៗទៀតដែលអ្នកអាចមើលឃើញ
ដាក់រូប
            . កោសិកាសត្វ
·         យកផ្នែកសំប៉ែតនៃឈឺចាក់ធ្មេញ កោសយកកោសិកាផ្នែកខាងក្នុងថ្ពាល់របស់អ្នកថ្នមៗ បន្ទាប់មកយកចុងឈើចាក់ធ្មេញនោះផ្តិតថ្មមៗនៅលើបន្ទះកញ្ចក់
·         បន្ថែមសូលុយស្យុងខៀវមេទីឡែនមួយតំណក់ ហើយរង់ចាំ 1-2 វិនាទី បន្ទាប់មកយកបន្ទះ កញ្ចក់ស្តើងគ្របពីលើថ្នមៗ
·         ពិនិត្យមើលកោសិកាក្នុងមីក្រូទស្សន៍ដោយប្រើអុបសិចទីបលេខតូច បន្ទាប់មកលេខធំ ចូរគូរ កោសិកាថ្ពាល់មួយដោយដាក់ចំណងជើងផ្នែកផ្សេងៗនៃកោសិកានេះ
ដាក់រូប
4. សន្និដ្ឋានៈ ប្រៀបធៀបកោសិកាទាំងពីរខាងលើ

ពិសោធន៍ៈ ដំណើរស្មីសំយោគ
          រស្មើសំយោគ ជាដំណើរដែលរុក្ខជាតិបៃតងនិងសារពាង្គកាយមួយចំនួនប្រើប្រាស់ថាមពលពន្លឺ ដើម្បីសំយោគសារធាតុចិញ្ចឹមសម្រាប់ខ្លួនវា ក្នុងអំឡុងរស្មីសំយោគ ឧស្ម័នកាបូនិច(CO2) និងទឹក (H2O) ត្រូវបានបំប្លែងជាឧស្ម័នអុកស៊ីសែន (O2) និងគ្លុយកូស (C2 H12 O6) បន្ទាប់មកគ្លុយកួសបំប្លែង ទៅជាសារធាតុផ្សេងៗដូចជា សែលុយឡូស ប្រតេអ៊ីន លីពីត អាមីដុងជាដើម ដំណើររស្មីសំយោគ អាស្រ័យទៅនឹងកត្តាសំខាន់ៗមួយចំនួន រួមមានអាំងតង់ស៊ីតេពន្លឺ សីតុណ្ហភាព ទឹក ដង់ស៊ីតេឧស្ម័ន ការបូនិច
1. វត្ថុបំណងៈ សង្កេតល្បឿនរស្មីសំយោគអាស្រ័យទៅនឹងអាំងតង់ស៊ីតេពន្លឺ
2. សំភារៈ ពិលប្រើថ្មបី កូនសារាយឬចកកន្ទុយឆ្កែ កន្ត្រៃ បន្ទាត់ នាឡិកា ដបជ័រថ្លា(ឬបំពង់ កែវ) ទឹក
3. ដំណើការ

ដាក់រូប
ចំណាំៈ រាល់ចម្ងាយនីមួយៗពីរដបជ័រថ្លា ត្រូវរាប់ពពុះទឹកឲ្យបាន 2 ដង ក្នុង1 ដង មាន1នាទីបន្ទាប់មក ធ្វើមធ្យមភាគ
4. លទ្ធផល
            . ធ្វើតារាងលទ្ធផលតាមរយៈការពិសោធសង្កេត
-
ចម្ងាយក្រិត
ពីដបជ័រ
ចំនួនពពុះទឹក
លើកទី 1/1 នាទី
ចំនួនពពុះទឹក
លើកទី 2/1 នាទី
មធ្យមភាគពពុះទឹក
1
5cm



2
10cm



3
20cm



. សង់ដ្យាក្រាមដោយយកទិន្នន័យតារាងមកអនុវត្ត

ដាក់រូប
5. សន្និដ្ឋាន
. ពេលចម្ងាយពន្លឺកាន់តែឆ្ងាយ តើអ្នកឃើញចំនួនពពុះទឹកមានការប្រែប្រួលដែរឬទេ ?
តើវាបណ្តាលមកពីមូលហេតុអ្វី?
. ពេលពពុះទឹកកើនឡើងនិងថយចុះ តើវាមានន័យដូចម្តេចដែរ ?
. ហេតុអ្វីបានជារុក្ខជាតិត្រូវការទឹកជាចាំបាច់?

ពិសោធន៍ៈ ដង្ហើម

          ដង្ហើមកោសិកា ជាដំណើរការដែលកោសិកាទទួលបានថាមពលពីការបំបែកម៉ូលេគុលគ្លុយ កូសនៅក្នុងកោសិកា ផលិតផលនៃដង្ហើមកោសិកាគឺ ឧស្ម័នកាបូនិចនិងទឹក ដើម្បីបង្ហាញវត្តមាន ឧស្ម័នកាបូនិចដែលត្រូវបានផលិត អ្នកត្រូវប្រើទឹកកំបោរថ្លាជាសារធាតុបង្អុលបង្ហាញ
1. វត្ថុបំណងៈ បង្ហាញអត្តសញ្ញាណឧស្ម័នកាបូនិចក្នុងដំណើរដង្ហើមកោសិកា
2. សំភារៈ កំបោរស ទឹក កែវជ័រឬដបជ័រថា្ល សន្លឹកក្រដាសអាលុយមីញ៉ូម ស្លឹករុក្ខជាតិ
3. ដំណើរការ

ការរូបភាព

4. លទ្ធផល
            ចូរធ្វើតារាងសង្កេតលទ្ធផលទឹកកំបោរក្នុងដបទាំង4
លក្ខណៈទឹកកំបោរ
ដបជ័រទី1
ដប់ជ័រទី2
 ដបជ័រទី3
ដបជ័រទី 4 (រុំAL)
ថ្លា




ល្អក់




5. សន្និដ្ឋាន
1. តើទឹកកំបោរក្នុងដបជ័រទាំង4 មានលក្ខណៈខុសគ្នាដូចម្តេច ?
2. ហេតុអ្វីបានជាដបជ័រខ្លះមានទឹកកំបោរថ្លា ខ្លះទៀតទឹកកំបោរល្អក់? ចូរពន្យល់?
3. ហេតុអ្វីបានជាអ្នកចាំបាច់ផ្លុំខ្យល់ចូលក្នុងដបជ័រទី2 ទី3 និងទី4?
4. ហេតុអ្វីបានជាអ្នករុំសន្លឹកអាលុយមីញ៉ូមលើដបទី4 ?
ពិសោធន៍ៈ សង្កេតសាច់ដុំនិងឆ្អឹងស្លាបមាន់

1. ​វត្ថុបំណង
            សង្កេតលក្ខណៈរបស់ឆ្អឹងស្លាបមាន់ និងបង្ហាញពីរបៀបភ្ជាប់គ្នារវាងសាច់ដុំ និងឆ្អឹង
2. ​សំភារៈ
            ស្លាបមាន់ស្រស់ ក្តារសម្រាប់វះសាច់ កូនកន្ត្រៃ ដង្កៀប ក្រដាសជូតមាត់
3. ​ដំណើរការ
·         ប្រយ័ត្នពេលអ្នកប្រើសំភារៈមុតស្រួច ត្រូវមានការប្រុងប្រយ័ត្នហើយអនុវត្តតាមការណែនាំរបស់ គ្រូអ្នក
·         លាងស្លាបមាន់ បន្ទាប់មកជូតវាឲ្យស្ងួតទឹកជាមួយក្រដាសជូតរមាត់ ហើយដាក់វាលើក្តារវះ សាច់
·         លាតសន្ធឹងស្លាបមាន់ យកឡាមស្បែកមាន់ត្រង់គែមស្លាប(រូបទី 1) បន្ទាប់មកប្រើឡាម ចៀរស្បែកមាន់ចេញពីសាច់ដុំដោយប្រុងប្រយ័ត្ន(រូបទី2)
·         សង្កេតមើលទម្រង់សាច់ដុំស្លាបមាន់ ពិនិត្យសរសៃរពួរ ព្រមទាំងកត់ចំណាំទីតាំងដែលសាច់ដុំ  ភ្ជាប់ទៅនឹងឆ្អឹងផ្សេងៗ ទាញសាច់ដុំកំភួនដៃមាន់ ដើម្បីពិនិត្យមើលចលនារបស់ប្រអប់ដៃ
·         កាត់សាច់ដុំចេញពីឆ្អឹង សង្កេតមើលឆ្អឹងដើមដៃ កំភួនដៃ (ឆ្អឹងស្លាបមាន់) ព្រមទាំងកន្លែង ដែលឆ្អឹងភ្ជាប់ជាមួយគ្នានៅត្រង់សន្លាក់ ពិនិត្យមើលសរសៃរចំណង ធ្វើចលនាឆ្អឹងមាន់ហើយ សង្កេតមើលពីររបៀបធ្វើការរបស់សន្លាក់
·         ប្រយ័ត្នពេលបញ្ចប់ការងារ ត្រូវលាងដៃនឹងសាប៊ូឲ្យស្អាតព្រមទាំងសំអាតកន្លែងធ្វើការងារផង។
ដាក់រូប
4. លទ្ធផល
            សរសៃរពួរនិងឆ្អឹងដែលអ្នកបានអង្កេត
5. សន្និដ្ឋាន
            . តើសាច់ដុំនិងសរសៃរពូរមានលក្ខណៈខុសគ្នាដូចម្តេច ?
            . តើទម្រង់របស់សរសៃរពួរមានទំនាក់ទំនងដូចម្តេចជាមួយនាទីរបស់វា?
            . តើសាច់ដុំនីមួយៗភ្ជាប់ជាមួយឆ្អឹងប៉ុន្មាន? ហេតុអ្វី? តើវាជាប្រភេទសាច់ដុំអ្វី ?

ពិសោធន៍ៈ ជីកំប៉ុស្តទឹក
1. ​វត្ថុបំណង

ផលិតជីកំប៉ុស្តទឹក និង ប្រើប្រាស់ជីលើដំណាំផ្សេងៗ
3. សំភារ:
            លាមកសត្វ (មាន់ ទា ប្រជៀវ......) ស្លឹករុក្ខជាតិដែលមានឬសជ្រៅ ហើយក្លិនខ្លាំងដូចជា ទន្ទ្រា ខែត្រ កន្ទ្រាកព្រៃឬស្លឹកឈើពពួកកូរដូចជា ស្លឹកអង្កាញ់ ក្ទម្ពទេស អង្គាដី.........កូនពាងស្ករឬធុងសាំង បាវមួយនិងដុំថ្មមួយដុំ ឈើវែងមួយ គម្របពាងធ្វើអំពីឈើ
4. ដំណើរការ
. របៀបធ្វើ
·                ច្រកស្លឹកឈើនិងលាមកចូលក្នុងបាវដោយវាស់បរិមាណឲ្យបានច្បាស់លាល់
·                ដាក់បាវច្រកជីនេះទៅក្នុងពាងរួចដាក់ដុំថ្មសង្កត់ពីលើ
·                ចាក់ទឹកចូលក្នុងពាង ដោយចំណុះទឹកស្មើនឹង 20 ដងនៃចំណុះជី(ឧទាហរណ៍ ប្រសិនបើយើង ច្រកជីមួយប៉ោតចូលក្នុងបាវ យើងត្រូវប្រើទឹក 20ប៉ាតចាក់ចូលទៅក្នុងពាង) បន្ទាប់មកយក គម្របពាងធ្វើអំពីឈើ គ្របពាងឲ្យបានជិតល្អ
ដាក់រូបចូល
. របៀបថែរក្សា
·                     ត្រូវគ្របពាងជីឲ្យបានល្អ ដើម្បីការពារកុំឲ្យរុយពងដាក់និងជះក្លិនស្អុយចេញមកក្រៅ
·                     ត្រូវកូរជីរៀងរាល់ថ្ងៃ មួយថ្ងៃកូរពីរដង ក្នុងមួយដងកូរឲ្យបានប្រហែលប្រាំនាទីហើយកួរបង្វិល ទៅបង្វិលមក ការកូរនេះនាំឲ្យខ្យល់អុកស៊ីសែន (O2) ចូលក្នុងទឹកដើម្បីបង្កលក្ខខណ្ឌឲ្យមីក្រូ សារពាង្គកាយដែលរស់នៅត្រូវការអុកស៊ីសែន (O2) មានសកម្មភាពខ្លាំង បើយើងមិនកួរជី នេះទេនោះនឹងសម្បូរដោយមេរោគមិនត្រូវការខ្យល់
·                     រយៈពេលមីអាទិត្យ ជីលែងមានក្លិនស្អុយ យើងអាចប្រើវាបាន ជីនេះអារក្សាទុកបានមួយខែទៀត តែត្រូវទុកក្នុងម្លប់ ជៀសវាងកុំបន្ថែមវត្ថុធាតុដើម ត្រូវប្រើវាឲ្យអស់ហើយធ្វើថ្មីម្តង ទៀត
. របៀបស្រោច
·                     ជី 1L សម្រាប់ស្រោចលើផ្ទៃដី 1m2
·                     លាយជីជាមួយទឹកធម្មតាក្នុងចំណុះស្មើគ្នាសម្រាប់ស្រោចលើដំណាំផ្ទាល់ក្នុងមួយសប្តាហ៍ ម្តងៗ។
·                     ស្រោពី 2-3 ដងក្នុងមួយសប្តាហ៍ចំពោះដំណាំដែលជួបបញ្ហាជីជាតិខ្លាំង
·                     ដំណាក់កាលសំខាន់សម្រាប់ប្រើជីទឹកមានៈ
-          ពេលកូនដំណាំកំពុងលូតលាស់
-          មុនពេលដំណាំចេញផ្កា
-          ពេលដំណាំលេចចេញរោគសញ្ញាប្លែកៗ ឧទាហរណ៍ ស្លឹកប្តូរពណ៌ឬដំណាំបង្ហាញរោគ សញ្ញាខ្វះជីជាតិ
4. សន្និដ្ឋាន
            តាមរយៈការពិសោធនេះ តើអ្នកយល់ឃើញថាជីកំប៉ុស្តគោក និងជីកំប៉ុស្តទឹក មួយណាងាយធ្វើ ជាងគេ ?
ពិសោធន៍ៈ ការបន្តពូជរុក្ខជាតិដោយវិធីតមែក
1. វត្ថុបំណង
            អនុវត្តការតមែករបស់ដើមកុលាប
2. សំភារៈ
            ការបិតតូច ប្លាស្ទិចឬកំណាត់កៅស៊ូ ដើមផ្កាកុលាពីរដើមមានពូជខុសគ្នា ក្រដាសកាតុងក្រាស់ សម្រាប់កត់ឈ្មោះ ពូជ ខែ ឆ្នាំ និងកន្លែងតមែក
3. ដំណើរការ
            .ជ្រើសរើស
·           ការជ្រើសរើសដើមទម្រសម្រាប់តមែក
-          ដើមរឹងប៉ឹងល្អ គ្មានជំងឺ និងសត្វល្អិតចង្រៃយកយាយី
-          អាយុមិនចាស់ឬ មិនខ្ចីពេក
-          ដើមមានទំហំប្រហាក់ប្រហែលគ្នានឹងមែកពូជល្អឬមានទំហំប៉ុនគ្នាកាន់តែប្រសើរ
·         ការជ្រើសរើសមែកពូជល្អសម្រាប់តមែក
-          មែកត្រង់ រឹងប៉ឹង និងលូតលាស់ល្អ
-          ជ្រើសរើសចុងត្រួយឲ្យមានទំហំពាក់កណ្តាលនៃគល់របស់មែក ព្រោះចុងត្រួយលូតលាស់ លឿនជាងគល់មែក
-          មែកមានភ្នែកត្រួយឬភ្នែកខាងរឹងប៉ឹង ហើយលេចចេញពន្លកឡើងច្បាស់
-          មានទំហំប្រហាក់ប្រហែលឬទំហំប៉ុនដើមទម្រ
·         របៀបធ្វើ
ដាក់រូប

-          ប្រើកាំបិតមុត ដើម្បីចិតមែកដើមទម្ររាងជាឡូហ៍ដែលមានប្រវែងប្រហែលពីរធ្នាប់
-          ត្រៀមត្រួយនៃមែកពូជល្អ (ពូជដែលចង់បាន) ដោយក្តិចស្លឹកចេញ ប្រើកាំបិតមុខចិតចែក បញ្ឆិតចុះឲ្យសមល្មមជាមួយស្នាមចិតរបស់ដើមទម្រ
-          យកត្រួយពូជល្អមកស៊កក្នុងដើមទម្រដែលត្រៀមជាស្រេចនោះ ក្នុងពេលធ្វើគួរត្រូចៀសវាង ពីការប៉ះទង្គិចឬកកិតដែលធ្វើឲ្យខូចនិងរលាត់មុខកាត់ លក្ខណៈទាំងនោះអាចធ្វើឲ្យមុខកាត់ ទាំងពីរជាប់គ្នាមិនបានល្អ
-          បន្ទាប់ពីស៊កត្រួយហើយ ប្រើប្លាស្ទិចរុំឲ្យណែន ត្រូវរុំពីក្រោមឡើងលើ ដើម្បីការពារកុំឲ្យទឹក ចូលដែលអាចធ្វើឲ្យខូចខាតបាន ពី ៣០ ទៅ ៤៥ថ្ងៃ បើស្នាមតភ្ជាប់រវាងមែកពូជល្អ និងដើម ទម្របានល្អហើយ ទើបគេស្រាយប្លាស្ទិចនោះចេញ

4. សន្និដ្ឋាន
            តាមរយៈពិសោធន៍ តើអ្នកសង្កេតឃើញថាការភ្ជាប់មែកមានសារៈសំខាន់ដូចម្តេច ?



Twitter Delicious Facebook Digg Stumbleupon Favorites More