Group6
បន្ទាប់ពីលោកអារីស្តូតលោកការូលុស លីណេ ជាជន ជាតិស៊ុយអែតបានបង្កើតប្រព័ន្ធចំណែកថា្នក់មួយដែលពិភពលោកទទួលស្គាល់រហូតមកដល់បច្ចុប្បន្ននេះ។ប្រព័ន្ធចំណែកថា្នក់លោកលីណេបានហៅឈ្មោះភាវៈរស់ដោយពាក្យពីរម៉ាត់ពាក្យទីមួយជាឈ្មោះរបស់ពួកនិងពាក្យទីពីរជាឈ្មោះរបស់ប្រភេទ។ឈ្មោះនេះមានសារៈសំខាន់ព្រោះភាវៈរស់ពីរមិនអាចមានឈ្មោះវិទ្យាសាស្រ្តដូចគ្នាបានទេ។

2.ការចិញ្ចឹមជីវិតរបស់បាក់តេរី
បាក់តេរីជាសារពាង្គកាយបរជីប។បាក់តេរីភាគច្រើនជាបរជីប។បាក់តេរីបរជីបទំាងនោះមានរបៀបចិញ្ចឹមជីវិតជាសាប្រូភីត ឬ បរាសិត។
Group6
ការសិក្សាជីវៈវិទ្យាមានសារៈសំខាន់យ៉ាងហោចណាស់អាចឲ្យយើងស្គាល់ពីខ្លួនរបស់យើងផ្ទាល់ដូចជា៖សរីរាង្គផ្សេងៗនៅក្នុងរាងកាយ ការរំលាយអាហារ តំណកដង្ហើមជាដើម។ក្រៅពីនេះជីវវិទ្យាមានទំនាក់ទំនងទៅនិងវិស័យផ្សេងៗដូចជា វិស័យ កសិកម្ម និង វិស័យវិជ្ជសាស្ត្រ។
